ដើម្បីពង្រីកទស្សនទានក្នុងការសិក្សានីតិពាណិជ្ជកម្មក្នុងស្រុក ឬពាណិជ្ជកម្មអន្តរជាតិ និស្សិតចាំបាច់ត្រូវស្វែងយល់ពីបរិបទច្បាប់ក្នុងតំបន់ និងក្នុងសាកលលោក។ យើងដឹងហើយថាប្រព័ន្ធច្បាប់នៅលើពិភពលោកមានពីរប្រភេទធំៗគឺប្រព័ន្ធច្បាប់ស៊ីវិល (Civil Law) ដូចជាប្រទេសបារំាង និងអាឡឺម៉ង់ជាដើម និងប្រព័ន្ធច្បាប់អង់គ្លូសាក់សុង (Common Law) ដូចជាករណី អង់គ្លេស និងអាមេរិក ហេតុនេះនិស្សិតអាចពិនិត្យតំណភ្ជាប់ខាងក្រោមនេះទៅកាន់រាជកិច្ច (Official Journal or Gazettes) ដែលផ្សព្វផ្សាយពីច្បាប់ និងបទប្បញ្ញត្តិនៃប្រទេសទាំងនេះ៖