លោក ជ័យ រិទ្ធី ទទួលបានសញ្ញាបត្រអនុបណ្ឌិតផ្នែកនីតិធុរកិច្ចអន្តរជាតិ សញ្ញាបត្រ Maîtrise de Droit ផ្នែកនីតិឯកជន និងបរិញ្ញាបត្រផ្នែកនីតិឯកជន ពីសាកលវិទ្យាល័យលុយមីញែ លីយ៉ុង ២ ប្រទេសបារាំង និង សញ្ញាបត្របរិញ្ញាបត្រនីតិសាស្ត្រពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ប្រទេសកម្ពុជា។
ក្រៅពីតួនាទីក្នុងមុខងារសាធារណៈរបស់ខ្លួន លោក ជ័យ រិទ្ធី ជាសាស្ត្រាចារ្យក្រៅម៉ោងផ្នែកនីតិសាស្ត្រដោយបានបង្រៀនមុខវិជ្ជាមួយចំនួនដូចជា៖ ១.សម្រាប់បរិញ្ញាបត្រនីតិសាស្រ្តថ្នាក់ពិសេស សញ្ញាបត្រផ្តល់ដោយសាកលវិទ្យាល័យលុយមីញែ លីយ៉ុង ២៖ -នីតិក្ក្រុមហ៊ុន -ប្រភពនីតិអង់គ្លេស -មូលដ្ឋានគ្រឹះនៃច្បាប់អង់គ្លូសាក់សុង (កិច្ចសន្យា បរធនបាលកិច្ច សម្ព័ន្ធក្រុមហ៊ុន និងការទទួលខុសត្រូវ) -នីតិជំនួញអង់គ្លេស។ ២.សម្រាប់បរិញ្ញាបត្រជាន់ខ្ពស់នីតិសាស្រ្ត៖ -នីតិក្ស័យធន -នីតិហិរញ្ញប្បទានអចលនវត្ថុ -នីតិប្រាតិភោគ។ ៣. សម្រាប់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី៖ នីតិសារពើពន្ធ។ ៤.សម្រាប់បរិញ្ញាបត្រនីតិសាស្ត្រ៖ -នីតិមូលបត្រ -នីតិពាណិជ្ជកម្ម -នីតិក្រុមហ៊ុន -វិធីសាស្ត្រស្រាវជ្រាវ -វិធីសាស្ត្រគតិយុត្ត។ ៤.សម្រាប់បរិញ្ញាបត្រសេដ្ឋកិច្ច ធនាគារ និងគណនេយ្យ៖ -ការអភិវឌ្ឍទីផ្សារមូលបត្រនៅកម្ពុជា -នីតិកិច្ចសន្យា -នីតិសហគ្រាស។
ដែនស្រាវជ្រាវ៖
នីតិកិច្ចសន្យា នីតិពាណិជ្ជកម្មអន្តរជាតិ នីតិពាណិជ្ជកម្ម នីតិមូលបត្រ នីតិអ្នកប្រើប្រាស់ នីតិសារពើពន្ធនៃសហគ្រាស នីតិកាតព្វកិច្ច មជ្ឈត្តការផ្នែកពាណិជ្ជកម្ម យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នីតិវិនិយោគ នីតិធនាគារ និងហិរញ្ញវត្ថុ និងនីតិសមុទ្រ។
ភាសា
អង់គ្លេស បារំាង និងខ្មែរ
អ៊ីម៉េល c_rithy@yahoo.com