យន្តការដោះស្រាយវិវាទពាណិជ្ជកម្ម
តាមនីតិរួម ឬនីតិសាមញ្ញ សាលាដំបូងមានសមត្ថកិច្ចដោះស្រាយលើវិវាទទាំងឡាយណា ដែលកើតមាននៅក្នុងរង្វង់សមត្ថកិច្ចរបស់ខ្លួន។ យ៉ាងណាម៉ិញ វិស័យពាណិជ្ជកម្ម ទាមទារនូវយន្តការនៃការដោះស្រាយវិវាទមួយ ដែលមានលក្ខណៈពិសេសពីការដោះស្រាយវិវាទផ្សេងទៀត ដូចជាវិវាទរដ្ឋប្បវេណី ព្រហ្មទណ្ឌ ឬវិវាទរដ្ឋបាលជាដើម។ តម្រូវការនេះត្រូវបានអនុម័ត និងប្រើប្រាស់នៅតាមបណ្តាប្រទេសមួយចំនួនលើសាកលលោកដូចជាបារាំង និងថៃ ជាដើម តាមរយៈការបង្កើតនូវតុលាការពិសេសសម្រាប់រឿងពាណិជ្ជកម្ម។ ក្នុងក្របខណ្ឌនេះ កម្ពុជាកំពុងធ្វើការសិក្សាពីការរៀបចំសេចក្តីព្រាងច្បាប់សម្រាប់ការបង្កើតឡើងនូវតុលាការដែលនឹងទទួលបន្ទុកដោះស្រាយវិវាទពាណិជ្ជកម្ម។
ទន្ទឹមនឹងការដោះស្រាយវិវាទតាមស្ថាប័នតុលាការ ពាណិជ្ជករក៏ចូលចិត្តប្រើប្រាស់យន្តការដោះស្រាយវិវាទតាមប្រព័ន្ធក្រៅតុលាការផងដែរ ដូចជាការចរចាទ្វេភាគី ការសម្របសម្រួល សន្ធានកម្ម និងតាមមជ្ឈត្តការផ្នែកពាណិជ្ជកម្មជាដើម។
ជំពូក១ យន្តការដោះស្រាយវិវាទតាមស្ថាប័នតុលាការ
ជំពូក២ យន្តការដោះស្រាយក្រៅប្រព័ន្ធតុលាការ
(អានបន្ត)
ការស្វែងយល់ពីការលែងលះ៖ សិក្សាប្រៀបធៀបច្បាប់ស្តីពីអាពាហ៍ពិពាហ៍និងគ្រួសារ និងក្រមរដ្ឋប្បវេណី
អាពាហ៍ពិពាហ៍មិនមែនត្រឹមជាការបំពេញតួនាទីតាមក្រឹត្យក្រមច្បាប់ និងបទប្បញ្ញត្តិប៉ុណ្ណោះទេ ប៉ុន្តែក៏តាមក្រឹត្យក្រមធម្មជាតិដែរ។ គួរបញ្ជាក់ផងដែរថា បុរស និងស្រី្តមានសេរីភាពពេញលេញ ក្នុងការជ្រើសរើសគូស្រករក្នុងគោលដៅកសាងគ្រួសារ រួមរស់សុខទុក្ខនឹងគ្នា និងជាមួយកូនចៅរបស់ខ្លួន។ ប៉ុន្តែចំណងអាពាហ៍ពិពាហ៍មួយចំនួនបែរជាជួបបញ្ហាល្អក់កករដោយសារ ការរស់នៅមិនចុះសម្រុងនឹងគ្នា ដោយសារហេតុផលច្រើនយ៉ាងដូចជាទស្សនទានខ្វែងគំនិតគ្នា ការប្រើប្រាស់ហឹង្សា ការជេរប្រមាថជាដើម ដែលអាចឈានទៅរកការចែកផ្លូវគ្នាតាមរយៈការលែងលះ។ ការលែងលះគឺជាការផ្តាច់ចំណងអាពាហ៍ពិពាហ៍របស់ប្តីប្រពន្ធដែលបានរៀបការពេញច្បាប់ ក្នុងពេលរស់នៅទាំងពីរនាក់។ (អានបន្ត)
វិធីសាស្ត្រនៃការស្រាវជ្រាវ (សម្រាប់និស្សិតឆ្នាំទី៤)
វិធីសាស្ត្រនៃការស្រាវជ្រាវ មានភាពចាំបាច់ណាស់សម្រាប់និស្សិតក្នុងការស្វែងយល់ពីគន្លឹះនៃការ សរសេរសារណាបញ្ចប់ការសិក្សារបស់ខ្លួន។ វិធីសាស្ត្រនៃការស្រាវជ្រាវនេះ បកស្រាយតាំងពីដំណាក់កាលនៃការជ្រើសរើសប្រធានបទសារណា ការស្រាវជ្រាវរកឯកសារ ការតាក់តែងប្លង់ និងការតាក់តែងសារណាទាំងមូល រហូតដល់ឥរិយាបថដែលត្រូវប្រព្រឹត្តនៅថ្ងៃការពារសារណា។ (ទាញយក)