អាពាហ៍ពិពាហ៍មិនមែនត្រឹមជាការបំពេញតួនាទីតាមក្រឹត្យក្រមច្បាប់
និងបទប្បញ្ញត្តិប៉ុណ្ណោះទេ ប៉ុន្តែក៏តាមក្រឹត្យក្រមធម្មជាតិដែរ។
គួរបញ្ជាក់ផងដែរថា បុរស និងស្រី្តមានសេរីភាពពេញលេញ ក្នុងការជ្រើសរើសគូស្រករក្នុងគោលដៅកសាងគ្រួសារ
រួមរស់សុខទុក្ខនឹងគ្នា និងជាមួយកូនចៅរបស់ខ្លួន។
ប៉ុន្តែចំណងអាពាហ៍ពិពាហ៍មួយចំនួនបែរជាជួបបញ្ហាល្អក់កករដោយសារ ការរស់នៅមិនចុះសម្រុងនឹងគ្នា
ដោយសារហេតុផលច្រើនយ៉ាងដូចជាទស្សនទានខ្វែងគំនិតគ្នា ការប្រើប្រាស់ហឹង្សា
ការជេរប្រមាថជាដើម ដែលអាចឈានទៅរកការចែកផ្លូវគ្នាតាមរយៈការលែងលះ។ ការលែងលះគឺជាការផ្តាច់ចំណងអាពាហ៍ពិពាហ៍របស់ប្តីប្រពន្ធដែលបានរៀបការពេញច្បាប់
ក្នុងពេលរស់នៅទាំងពីរនាក់។ (អានបន្ត)
No comments:
Post a Comment