ដូចគ្នានឹងករណីក្រឹត្យ-ច្បាប់លេខ ៣៨ ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៨៨ ស្តីពី "កិច្ចសន្យា និងការទទួលខុសត្រូវក្រៅកិច្ចសន្យា" ដែលត្រូវបាននិរាករណ៍មួយផ្នែកធំដោយក្រមរដ្ឋប្បវេណី និងច្បាប់ស្តីពីការអនុវត្តក្រមរដ្ឋប្បវេណីនោះ យើងសង្កេតឃើញថា ច្បាប់ស្តីពីអាពាហ៍ពិពិពាហ៍ និងគ្រួសារ ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ១៩៨៩ ក៏ត្រូវបាននិរាករណ៍មួយផ្នែកធំដែរ។
មាត្រា ៧៨ នៃច្បាប់ស្តីពីការអនុវត្តក្រមរដ្ឋប្បវេណី បានបញ្ញត្តថា "ច្បាប់ស្តីពីអាពាហ៍ពិពាហ៍ និងគ្រួសារ ត្រូវបាត់បង់អានុភាពចាប់ពីកាលបរិច្ឆេទនៃការអនុវត្ត លើកលែងតែបញ្ញត្តិនៃមាត្រា ៧៦ មាត្រា ៧៧ និងបញ្ញត្តិពីមាត្រា៧៩ ដល់មាត្រា៨១ នៃច្បាប់នោះនៅតែមានអានុភាពនៅក្រោយកាលបរិច្ឆទនៃការអនុវត្តរហូតដល់ពេលដែលកំណត់ផ្សេងដោយច្បាប់"។
តាមន័យនេះ ចាប់ពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១១ រាជរដ្ឋាភិបាលកម្ពុជាប្រកាសឲ្យអនុវត្តក្រមរដ្ឋប្បវេណី និងច្បាប់ស្តីពីការអនុវត្តក្រមរដ្ឋប្បវេណីរួមមក បទប្បញ្ញត្តិនៃច្បាប់ស្តីពីអាពាហ៍ពិពិពាហ៍ និងគ្រួសារ ដែលនៅជាធរមាននោះគឺមានតែមាត្រា ៧៦ មាត្រា ៧៧ (អាហារកិច្ចបន្ទាប់ពីលែងលះ) និងបញ្ញត្តិពីមាត្រា៧៩ ដល់មាត្រា៨១ ប៉ុណ្ណោះ (អាពាហ៍ពិពាហ៍នៅបរទេស ឬជាមួយជនបរទេស)៖
មាត្រា ៧៦៖
ក្នុងករណីលែងលះគ្នា ភាគីដែលគ្មានកំហុស
ហើយខ្វះខាត អាចស្នើសុំអាហារកិច្ចពីភាគីម្ខាងទៀតបាន។
ភាគីខាងក្រោយនេះត្រូវតែជួយឧបត្ថម្ភទៅតាមលទ្ធភាពរបស់ខ្លួន។
កំរិតអាហារកិច្ចត្រូវសំរេចតាមការយល់ព្រមរបស់គូភាគីទំាងសងខាង។
ក្នុងករណីដែលគូភាគីទាំងសងខាងមិនឯកភាពគ្នា
តុលាការប្រជាជនត្រូវសំរេចសេចក្តី។
បើជនដែលទទួលអាហារកិច្ចរៀបអាពាហ៍ពិពាហ៍ថ្មីទៀត
ជននោះឈប់មានសិទ្ធិទទួលអាហារកិច្ចទៀតហើយ។
មាត្រា ៧៧៖
តុលារការប្រជាជនខេត្តក្រុង
អាចកែប្រែដោយបង្កើន ឬបន្ថយកំរិតអាហារកិច្ចបាន
បើមានសំណូមពររបស់ភាគីម្ខាង។ ការបង្កើន ឬបន្ថយអាហារកិច្ចនោះ
ត្រូវធ្វើឡើងតាមលទ្ធភាព នៃភាគីដែលផ្តល់អាហារកិច្ច
និងតាមសេចក្តីត្រូវវការនៃភាគីដែលទទួលអាហារកិច្ច។
អាហារកិច្ចអាចផ្តល់ជាទឹកប្រាក់ ឬជារបស់។
មាត្រា ៧៩៖
អាពាហ៍ពិពាហ៍រវាងពលរដ្ឋកម្ពុជានិងពលរដ្ឋកម្ពុជា
ឬរវាងពលរដ្ឋកម្ពុជា និងជនបរទេសដែលរស់នៅឯបរទេសត្រូវប្រព្រឹត្តនៅចំពោះមុខមន្ត្រីអត្រានុកូលដ្ឋាននៃស្ថានទូត
ឬស្ថានកុងស៊ុលនៃរដ្ឋកម្ពុជាប្រចាំនៅប្រទេសដែលគូភាគីមានទីលំនៅ។
ក្នុងករណីដែលអាពាហ៍ពិពាហ៍រវាងពលរដ្ឋកម្ពុជា
និងជនបរទេសបានប្រព្រឹត្តទៅត្រឹមត្រូវតាមទំរង់នៃអាពាហ៍ពិពាហ៍ដែលមានចែងក្នុងច្បាប់នៃកន្លែងរៀបអាពាហ៍ពិពាហ៍
អាពាហ៍ពិពាហ៍នោះត្រូវបានទទួលស្គាល់យកជាបានការនៅកម្ពុជា
ប្រសិនបើអាពាហ៍ពិពាហ៍នោះមិនផ្ទុយនឹងបទប្បញ្ញត្តិច្បាប់នៃរដ្ឋកម្ពុជា។
លិខិតបញ្ជាក់អាពាហ៍ពិពាហ៍
ឬសេចក្តីចម្លងលិខិតអាពាហ៍ពិពាហ៍នេះ
ត្រូវយកមកចុះក្នុងបញ្ជីអាពាហ៍ពិពាហ៍នៃស្ថានទូត ឬស្ថានកុងស៊ុលនៃរដ្ឋកម្ពុជា
ឬបើគូស្វាមីភរិយាមកតាំងទីលំនៅៗរដ្ឋកម្ជុជា
ត្រូវយកមកចុះក្នុងបញ្ជីអាពាហ៍ពិពាហ៍នៅឃុំ ឬសង្កាត់
ដែលមកតាំងទីលំនៅនោះ។
មាត្រា ៨០៖
អាពាហ៍ពិពាហ៍រវាងពលរដ្ឋកម្ជុជា
និងជនបរទេសនៅរដ្ឋកម្ជុជាត្រូវប្រព្រឹត្តទៅតាមច្បាប់នៃរដ្ឋកម្ជុជា។
មាត្រា ៨១៖
ការរំលាយអាពាហ៍ពិពាហ៍ដែលធ្វើនៅឯបរទេសរវាងពលរដ្ឋកម្ជុជា
និងពលរដ្ឋកម្ជុជា ឬរវាងពលរដ្ឋកម្ជុជា និងជនបរទេសដែលរស់នៅឯបរទេស
ត្រូវបានទទួលស្គាល់យកជាការបាននៅរដ្ឋកម្ជុជា។
-
ការរំលាយអាពាហ៍ពិពាហ៍រវាងពលរដ្ឋកម្ពុជា
និងជនបរទេស
ឬការរំលាយអាពាហ៍ពិពាហ៍រវាងជនបរទេសនៅរដ្ឋកម្ពុជាត្រូវធ្វើតាមច្បាប់នៃរដ្ឋកម្ពុជា។
-
តុលាការប្រជាជននៃរដ្ឋកម្ពុជា
មានសមត្ថកិច្ចសម្រេចលើបណ្តឹងសុំរំលាយអាពាហ៍ពិពាហ៍របស់សហព័ទ្ធណាមួយដែលចូលមកតាំងទីលំនៅៗរដ្ឋកម្ពុជា។
No comments:
Post a Comment